ឃដិករសូត្រទី ១០

ក្បាលទី 19 · ទំព័រ 315

ទ… ភិក្ខុទាំង ៧ រូប បានទៅកើតក្នុងព្រហ្មលោក ឈ្មោះអវិហា មានចិត្តរួចស្រឡះហើយ មាន រាគៈ ទោសៈអស់ហើយ ឆ្លងនូវតណ្ហាក្នុងលោករួចហើយ ។ ភិក្ខុទាំងឡាយណា បានឆ្លងនូវកិលេសជា គ្រឿងចំពាក់ ជាទីតាំងនៃមច្ចុដែលឆ្លងបានដោយកម្រ ក្រៃពេក ភិក្ខុទាំងឡាយនោះ លុះលះបង់នូវរាងកាយ ជារបស់មនុស្សហើយ កន្លងនូវទិព្វយោគ គឺសំយោជនៈ ទាំង ៥ ជាចំណែកខាងលើ ។ ភិក្ខុទាំងនោះ គឺព្រះ ឧបកៈ ១ ព្រះផលគណ្ឌៈ ១ ព្រះបុក្កុសាតិ ១ ជា ៣ រូប និងព្រះភទ្ទិយៈ ១ ព្រះខណ្ឌទេវៈ ១ ព្រះ ពហុទន្តិ ១ ព្រះសិង្គិយៈ ១ ( ៤ រូបនេះទៀតជា ៧ ) ភិក្ខុទាំងនោះ បានលះបង់នូវរាងកាយជារបស់មនុស្ស ហើយ ទើបកន្លងនូវទិព្វយោគបាន ។ ព… អ្នកឯង ជាបុគ្គលមានកុសល បាន ពោលសរសើរនូវភិក្ខុទាំងនោះ ដែលជាអ្នកលះបង់នូវ អន្ទាក់នៃមារ ភិក្ខុទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់នូវធម៌របស់បុគ្គលណា ។ ទ… ព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់នូវធម៌របស់បុគ្គលណា បុគ្គល នោះ វៀរតែព្រះមានព្រះភាគចេញ មិនមានទេ វៀរ តែសាសនារបស់ព្រះអង្គចេញ មិនមានទេ នាម និង រូប រលត់ទៅឥតមានសេសសល់ ក្នុងសាសនាណា ព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះ ដឹងច្បាស់នូវធម៌នោះ ក្នុងសាសនានេះ ។ ព… អ្នកឯង ជាបុគ្គលពោលវាចាមានអត្ថ ដ៏ជ្រៅ ដែលដឹងបានដោយកម្រ យល់បានដោយកម្រ ក្រៃពេក អ្នកឯង ពោលវាចាបែបនេះ ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលដូចម្តេច ។ ទ… ខ្ញុំព្រះអង្គ ជាស្មូនឆ្នាំង ឈ្មោះឃដិការកើត ក្នុងបុរីឈ្មោះវេភឡិង្គ ជាអ្នកចិញ្ចឹមមាតាបិតា ជា ឧបាសករបស់ព្រះពុទ្ធទ្រង់ព្រះនាមកស្សប ជាអ្នកវៀរចាក មេថុនធម្ម ប្រព្រឹត្តធម៌ដ៏ប្រសើរ ប្រាសចាកអាមិសៈ បាននៅក្ន