អដ្ឋកថា ឃដិករសូត្រទី ១០

ក្បាលទី 19 · ទំព័រ 318

គប្បីជ្រាបវិនិច្ឆ័យក្នុងឃដិករសូត្រទី ១០ តទៅ បទថា ឧបបន្នាសេ បានដល់ ចូលដល់ហើយ ដោយអំណាចនៃការកើតឡើង ។ បទថា វិមុត្តា បានដល់ ជាអ្នករួចផុតហើយ ដោយការរួចផុតនៃអរហត្តផល ក្នុងចន្លោះនៃវេលាជិតឧប្បត្តិឡើងក្នុងអវិហាព្រហ្មលោក ។ ក្នុងសេចក្តីនេះ ព្រះមានព្រះភាគ ត្រាស់សំយោជនៈខាងក្រោម ៥ យ៉ាងនេះថា មានុសំ ទេហំ ប្រែថា រាងកាយជារបស់មនុស្ស ។ ត្រាស់ សំយោជនៈ ដែលជាចំណែកខាងលើ ៥ យ៉ាង ដោយបទថា ទិព្វយោគំ ប្រែថា ទិព្វយោគ គឺសំយោជនៈខាងលើ ៥ នេះ ។ បទថា ឧបច្ចគុំ ប្រែថា កន្លងហើយ ។ បទថា ឧបកោ ជាដើម ជាឈ្មោះរបស់ព្រះថេរៈទាំងនោះ ។ បទថា កុសលី ក្នុងបទថា កុសលី ភាសសិ តេសំ នេះ មានដល់បុគ្គលណា ព្រោះហេតុនោះ ទើបបុគ្គលនោះ ឈ្មោះថា ជាអ្នកឈ្លាស អធិប្បាយថា លោកជាអ្នកឈ្លាស មានវាចាមិនមានទោស ពោលលើក សរសើរព្រះថេរៈទាំងនោះ គឺត្រាស់ថា ម្នាលទេវបុត្រ លោកជាអ្នកឈ្លាស ។ បទថា តំ តេ ធម្មំ ឥធញ្ញាយ សេចក្តីថា ព្រះថេរៈទាំងនោះ ដឹងធម៌នោះក្នុងសាសនារបស់ព្រះអង្គនេះ ។ បទថា គម្ភីរំ បានដល់ មានអត្ថដ៏ជ្រៅ ។ បទថា ព្រហ្មចារី និរាមិសោ សេចក្តីថា ឈ្មោះថា អ្នក ប្រព្រឹត្តព្រហ្មចរិយៈមិនជាប់ជំពាក់ដោយអាមិស គឺព្រះអនាគាមី អធិប្បាយ ថា បានសម្រេចជាព្រះអនាគាមីហើយ ។ បទថា អហុវា ប្រែថា ធ្លាប់កើត ហើយ ។ បទថា សគាមេយ្យោ ប្រែថា ធ្លាប់ជាអ្នកនៅរួមស្រុកជាមួយនឹង ព្រះអង្គ ។ បរិយោសានគាថា ព្រះសង្គីតិការចារ្យទាំងឡាយពោល ។