ជរាសូត្រទី ១
ក្បាលទី 19 · ទំព័រ 320
ទ… អ្វីហ្ន៎ ជាគុណជាតញ៉ាំងប្រយោជន៍ឲ្យ សម្រេច ដរាបដល់ជរា អ្វីហ្ន៎ ដែលបុគ្គលតម្កល់ទុក ហើយ ញ៉ាំងប្រយោជន៍ឲ្យសម្រេចបាន អ្វីហ្ន៎ ជាកែវ របស់ជនទាំងឡាយ អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន ។ ព… សីល ជាគុណជាតញ៉ាំងប្រយោជន៍ ឲ្យសម្រេចដរាបដល់ជរា សទ្ធាដែលបុគ្គលតម្កល់ទុក ហើយ ញ៉ាំងប្រយោជន៍ឲ្យសម្រេចបាន បញ្ញា ជាកែវ របស់ជនទាំងឡាយ បុណ្យពួកចោរនាំទៅមិនបាន ។