អដ្ឋកថា ជរាសូត្រទី ១
[ ១៦០-១៦១ ] គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ១ នៃជរាវគ្គទី ៦ ដូច្នេះ បទថា សាធុ សេចក្តីថា រមែងឲ្យសម្រេចប្រយោជន៍ដ៏ល្អ ។ ព្រះមាន ព្រះភាគ ទ្រង់រមែងសម្តែងពាក្យថា សាធុ នេះ ដោយបទថា សីលំ យាវ ជរា នេះ គ្រឿងប្រដាប់ទាំងឡាយ មានកែវមុក្តា កែវមណី និងសំពត់ ជាដើម រមែងស្អាតដល់បុគ្គលក្នុងវេលាដែលនៅជាកំលោះក្រមុំបុណ្ណោះ គ្រា បុគ្គលទ្រង់គ្រឿងប្រដាប់ទាំងនោះ ក្នុងវេលាដែលខ្លួនជាអ្នកចាស់គ្រាំគ្រា ហើយព្រោះជរា ក៏នឹងជួបប្រសព្វពាក្យដែលបុគ្គលគប្បីពោលថា បុគ្គលនេះ រមែងប្រាថ្នាភាពជាក្មេងសូម្បីក្នុងថ្ងៃនេះ ប្រហែលជាឆ្កួតទេដឹង ដូច្នេះ ឯសីល មិនមែនដូច្នោះឡើយ ព្រោះថា សីលរមែងស្អាតអស់កាលជានិច្ច ជនទាំងឡាយ រមែងរក្សាសីលក្នុងវ័យក្មេងក្តី ក្នុងវ័យកណ្តាលក្តី ក្នុងវ័យចាស់ក្តី មិនមានអ្នកពោលថា មានប្រយោជន៍អ្វីដោយសីលរបស់បុគ្គលនេះ ដូច្នេះ ។ បទថា សទ្ធា សាធុ បតិដ្ឋិតា អធិប្បាយថា ឈ្មោះថា សទ្ធាតាំងមាំដែល មកហើយដោយមគ្គ រមែងញ៉ាំងប្រយោជន៍ឲ្យសម្រេច ដូចសទ្ធារបស់ជន ទាំងឡាយ មានហត្ថកឧបាសក អ្នកដែនអាឡវកៈ និងចិត្តគហបតីជាដើម ។ ក្នុងបទថា បញ្ញា នរានំ រតនំ នេះ បណ្ឌិតគប្បីជ្រាបថា ជារតនៈ ព្រោះ ជនទាំងឡាយធ្វើសេចក្តីកោតក្រែង ។ សមដូចព្រះមានព្រះភាគត្រាស់ថា បើ រតនៈ គឺបុគ្គលគប្បីធ្វើសេចក្តីគោរពកោតក្រែងសោត ព្រះមានព្រះភាគ ជា បុរសដូចសីហៈ ក៏ជាបុគ្គលដែលបុគ្គលគប្បីធ្វើសេចក្តីគោរពកោតក្រែង មិន មែនឬ សូម្បីជនទាំងឡាយ អ្នកគួរគោរពកោតក្រែងក្នុងលោកមាន ជនទាំង