អជរសាសូត្រទី ២
ក្បាលទី 19 · ទំព័រ 323
ទ… អ្វីហ្ន៎ ជាគុណជាតដ៏ចម្រើនដោយមិន ប្រែប្រួលទៅ អ្វីហ្ន៎ ដែលគេអធិដ្ឋានហើយ ញ៉ាំង ប្រយោជន៍ឲ្យសម្រេច អ្វីហ្ន៎ ជាកែវរបស់ជនទាំងឡាយ អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន ។ ព… សីលជាគុណជាតដ៏ចម្រើនដោយមិន ប្រែប្រួលទៅ សទ្ធាដែលគេអធិដ្ឋានហើយ ញ៉ាំង ប្រយោជន៍ឲ្យសម្រេច បញ្ញាជាកែវរបស់ជនទាំងឡាយ បុណ្យពួកចោរនាំទៅមិនបាន ។