អដ្ឋកថា អជរសាសូត្រទី ២
ក្បាលទី 19 · ទំព័រ 324
គប្បីជ្រាបវិនិច្ឆ័យក្នុងអជរសាសូត្រទី ២ តទៅ បទថា អជរសា ប្រែថា ព្រោះមិនទ្រុឌទ្រោម គឺមិនវិបត្តិ ព្រោះថា សីលដែលមិន វិបត្តិនុ៎ះឯង រមែងញ៉ាំងប្រយោជន៍ឲ្យសម្រេច ។ ជនទាំងឡាយ ទោះជាអាចារ្យ និងឧបជ្ឈាយ៍ជាដើម រមែងមិនសង្គ្រោះបុគ្គលដែលមានសីលវិបត្តិ ហើយ ដូច្នោះ បុគ្គលគប្បីទូន្មានខ្លួនក្នុងទីដែលខ្លួនទៅហើយនុ៎ះឯង ដូច្នេះ ។