មិត្តសូត្រទី ៣

ក្បាលទី 19 · ទំព័រ 325

ទ… អ្វីហ្ន៎ ជាមិត្តរបស់អ្នកដើរផ្លូវ អ្វីហ្ន៎ ជា មិត្តក្នុងផ្ទះរបស់ខ្លួន អ្វីហ្ន៎ ជាមិត្តរបស់អ្នកមានធុរៈកើតឡើង អ្វីហ្ន៎ ជាមិត្តតាមទៅក្នុងភពខាងមុខ ។ ព… បក្ខពួក ជាមិត្តរបស់អ្នកដើរផ្លូវ មាតា ជាមិត្តក្នុងផ្ទះរបស់ខ្លួន អ្នកដែលមានចិត្តប្រព្រឹត្តទៅស្មើគ្នា ជាមិត្តរបស់អ្នកដែលមានធុរៈកើតឡើងរឿយៗ បុណ្យទាំងឡាយ ដែលគេធ្វើហើយដោយខ្លួនឯង ជា មិត្តជាប់តាមទៅក្នុងភពខាងមុខ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងមិត្តសូត្រទី ៣ ដូច្នេះ បទថា សត្ថោ បានដល់ មនុស្សដើរផ្លូវរួមគ្នា ឬដើរផ្លូវដោយស្មង ឬថា អ្នកដើរផ្លូវដោយ រទេះ ។ បទថា មិត្តំ បានដល់ កាលជំងឺកើតឡើងហើយ បុគ្គលឈ្មោះថា ជាមិត្ត ព្រោះនាំទៅដោយវ ឬដោយយានដទៃឲ្យដល់ទីដែលផុតភ័យ ។ បទថា សកេ ឃរេ សេចក្តីថា កាលជំងឺបែបនោះកើតឡើងហើយក្នុងផ្ទះរបស់ ខ្លួន ជនទាំងឡាយមានបុត្រ និងភរិយាជាដើម រមែងរង្កៀស តែមាតារមែង សម្គាល់របស់មិនស្អាតរបស់បុត្រដូចជាខ្លឹមចន្ទន៍ ព្រោះហេតុនោះ ទើបមាតា នោះ ឈ្មោះថា ជាមិត្តក្នុងផ្ទះរបស់ខ្លួន ។ បទថា សហាយោ អត្ថជាតស្សប ្រែថា របស់បុគ្គលអ្នកដែលមានធុរៈកើតឡើងរឿយៗ អធិប្បាយថា បុគ្គល ណា រមែងនាំកិច្ចនោះទៅ ធ្វើឲ្យសម្រេច បុគ្គលនោះឈ្មោះថា សហាយ ឈ្មោះថា មិត្ត ព្រោះភាវៈ គឺឲ្យកិច្ចទាំងឡាយសម្រេចរួមគ្នា ។ បុន្តែ ជន ទាំងឡាយជាសម្លាញ់ក្នុងការផឹកទឹកស្រវឹង មានសុរាជាដើម មិនឈ្មោះថា ជា មិត្ត ។ បទថា សម្បរាយិកំ បានដល់ ជាប្រយោជន៍ក្នុងភពខាងមុខ ។