វត្ថុសូត្រទី ៤

ក្បាលទី 19 · ទំព័រ 327

អ្វី ជាទីពំនាក់របស់មនុស្សទាំងឡាយ អ្វី ជាសម្លាញ់ដ៏ប្រសើររបស់មនុស្សទាំងឡាយ ក្នុង លោកនេះ ពួកសត្វមានជីវិត ដែលអាស្រ័យផែនដី រស់នៅនឹងអ្វី ។ ព… កូន ជាទីពំនាក់របស់មនុស្សទាំងឡាយ ភរិយា ជាសម្លាញ់ដ៏ប្រសើររបស់មនុស្សទាំងឡាយ ( ក្នុងលោកនេះ ) ពួកសត្វមានជីវិតដែលអាស្រ័យ ផែនដី រស់នៅនឹងទឹកភ្លៀង ។