អដ្ឋកថា វត្ថុសូត្រទី ៤
ក្បាលទី 19 · ទំព័រ 328
គប្បីជ្រាបវិនិច្ឆ័យក្នុងវត្ថុសូត្រទី ៤ តទៅ បទថា បុត្តា វត្ថូ អធិប្បាយថា កូនទាំងឡាយ ឈ្មោះថា ជាទីតាំង ព្រោះអត្ថថា បដិបត្តិក ្នុងវេលាដែលមាតាបិតាចាស់ជរា ។ បទថា បរមា សេចក្តីថា ភរិយា ឈ្មោះ ថា ជាសម្លាញ់ដ៏ប្រសើរ ព្រោះការកំបាំងសូម្បីខ្លួនមិនប្រាប់បុគ្គលដទៃ ក៏ត្រូវ ប្រាប់ដល់ភរិយា ដូច្នេះឯង ។