បឋមជនសូត្រទី ៥

ក្បាលទី 19 · ទំព័រ 328

ទ… អ្វីហ្ន៎ តែងញ៉ាំងបុរសឲ្យកើត អ្វីហ្ន៎ របស់បុរសនោះតែងស្ទុះទៅ អ្វីហ្ន៎ តែងអន្ទោលទៅក្នុង សង្សារ អ្វីហ្ន៎ ជាមហាភ័យរបស់សត្វនោះ ។ ព… តណ្ហា តែងញ៉ាំងបុរសឲ្យកើត ចិត្ត របស់បុរសនោះ តែងស្ទុះទៅ សត្វលោក តែងអន្ទោល ទៅក្នុងសង្សារ សេចក្តីទុក្ខ ជាមហាភ័យរបស់សត្វនោះ ។