ទុតិយជនសូត្រទី ៦

ក្បាលទី 19 · ទំព័រ 328

ទ… អ្វីហ្ន៎ តែងញ៉ាំងបុរសឲ្យកើត អ្វីហ្ន៎ របស់បុរសនោះ តែងស្ទុះទៅ អ្វីហ្ន៎ តែងអន្ទោលទៅ ក្នុងសង្សារ សត្វលោក តែងគេចមិនរួចអំពីអ្វី ។ ព… តណ្ហា តែងញ៉ាំងបុរសឲ្យកើត ចិត្ត របស់បុរសនោះ តែងស្ទុះទៅ សត្វលោក តែងអន្ទោល ទៅក្នុងសង្សារ សត្វនោះឯង តែងគេចមិនរួចអំពី សេចក្តីទុក្ខ ។