តតិយជនសូត្រទី ៧
ក្បាលទី 19 · ទំព័រ 329
ទ… អ្វីហ្ន៎តែងញ៉ាំងបុរសឲ្យកើត អ្វីហ្ន៎របស់ បុរសនោះ តែងស្ទុះទៅ អ្វីហ្ន៎តែងអន្ទោលទៅកាន់ សង្សារ អ្វីហ្ន៎ជាទីប្រព្រឹត្តទៅខាងមុខរបស់សត្វនោះ ។ ព… តណ្ហា តែងញ៉ាំងបុរសឲ្យកើត ចិត្តរបស់ បុរសនោះ តែងស្ទុះទៅ សត្វលោក តែងអន្ទោលទៅកាន់ សង្សារ កម្មជាទីប្រព្រឹត្តទៅខាងមុខរបស់សត្វនោះ។