អដ្ឋកថា តតិយជនសូត្រទី ៧
ក្បាលទី 19 · ទំព័រ 330
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមជនសូត្រទី ៥ ជាដើម បទថា វិធាវតិ បានដល់ រមែងស្ទុះទៅខាងនេះ និងខាងនេះ ដោយអំណាចនៃការទៅ ក្នុងទីផ្សេងៗ មានសមុទ្រជាដើម ។ បទថា ទុក្ខា បានដល់ ចាកវដ្តទុក្ខ ។ បទថា បរាយនំ បានដល់ ការកើតឡើងនៃវិបាក ជាទីពឹង ។ អដ្ឋកថា បឋមជនសូត្រទី ៥ ជាដើម ចប់