ឧប្បថសូត្រទី ៨
ក្បាលទី 19 · ទំព័រ 331
ទ… អ្វីហ្ន៎ ជាផ្លូវខុស អ្វីហ្ន៎ ដែលអស់ទៅ តាមយប់ និងថ្ងៃ អ្វីជាមន្ទិលរបស់ព្រហ្មចរិយៈ អ្វីជា គ្រឿងសម្រាប់លាងសេចក្តីសៅហ្មងបាន ដែលមិនចាំបាច់ មានទឹក ។ ព… រាគៈ ជាផ្លូវខុស វ័យ តែងអស់ទៅ តាមយប់ និងថ្ងៃ ស្ត្រី ជាមន្ទិលរបស់ព្រហ្មចរិយៈ ពួកស ត្វនេះរមែងជាប់នៅនឹងស្ត្រីន៎ុះ តបៈ និងព្រហ្មចរិយៈ ជាធម៌សម្រាប់លាងសេចក្តីសៅហ្មងនោះ មិនចាំបាច់ មានទឹកឡើយ ។