ទុតិយសូត្រទី ៩
ក្បាលទី 19 · ទំព័រ 333
ទ… អ្វីហ្ន៎ ជាទីពីររបស់បុរស អ្វីហ្ន៎ តែង គ្រប់គ្រងបុរសនោះ មួយទៀត សត្វត្រេកអរនឹងធម៌អ្វី ទើបរួចចាកទុក្ខទាំងពួងបាន ។ ព… សទ្ធា ជាទីពីររបស់បុរស បញ្ញា រមែង គ្រប់គ្រងនូវបុរសនោះ មួយទៀត សត្វត្រេកអរនឹង ព្រះនិព្វាន ទើបរួចចាកទុក្ខទាំងពួងបាន ។