អដ្ឋកថា ទុតិយសូត្រទី ៩
ក្បាលទី 19 · ទំព័រ 334
[ ១៧៦-១៦៧ ] គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយសូត្រទី ៩ តទៅ បទថា កិស្ស ចាភិរតោ ប្រែថា ត្រេកអរក្នុងអ្វី ។ បទថា ទុតិយា ប្រែថា ជាសម្លាញ់របស់អ្នកទៅកាន់ស្ថានសួគ៌ និងព្រះនិព្វាន ។ បទថា បញ្ញា ចេនំ បសាសតិ អធិប្បាយថា បញ្ញា រមែងណែនាំថា អ្នកចូរធ្វើវត្ថុនេះ កុំធ្វើវត្ថុ នេះនឹងមនុស្សនោះ ដូច្នេះ ។