កវិសូត្រទី ១០

ក្បាលទី 19 · ទំព័រ 335

ទ… អ្វីហ្ន៎ ជាដើមហេតុនៃគាថាទាំងឡាយ អ្វីហ្ន៎ ជាគ្រឿងបង្កើតគាថាទាំងឡាយនោះ គាថា អាស្រ័យនឹងអ្វី អ្វីជាទីអាស្រ័យរបស់គាថាទាំងឡាយ ។ ព… ឆន្ទ ជាដើមហេតុនៃគាថាទាំងឡាយ អក្ខរៈ ជាគ្រឿងបង្កើតគាថាទាំងឡាយនោះ អាស្រ័យនឹងនាម ចិន្តកវី ជាទីអាស្រ័យរបស់គាថា ទាំងឡាយ ។ ជរាវគ្គទី ៦ ចប់ ៥ បញ្ជីរឿងនៃជរាវគ្គនោះ គឺ ជរាសូត្រ ១ អជរសាសូត្រ ១ មិត្តសូត្រ ១ វត្ថុសូត្រ ១ ជនសូត្រ ៣ ឧប្បថសូត្រ ១ ទុតិយសូត្រ ១ បំពេញវគ្គដោយកវិសូត្រ ១ ។