នាមសូត្រទី ១

ក្បាលទី 19 · ទំព័រ 337

ទ… អ្វីហ្ន៎ តែងធ្លាក់ចុះលើសត្វ និងសង្ខារ ទាំងពួង ដែលមិនមានអ្វីក្រៃលែងជាង សត្វទាំងពួង តែងប្រព្រឹត្តទៅតាមអំណាចធម៌មួយ គឺធម៌អ្វី ។ ព… នាម ( ឈ្មោះ ) តែងធ្លាក់ចុះលើសត្វ និងសង្ខារទាំងពួង មិនមានអ្វីក្រៃលែងជាងនាមឡើយ សត្វទាំងពួង តែងប្រព្រឹត្តទៅតាមអំណាចធម៌មួយ គឺ នាម ។