អដ្ឋកថា នាមសូត្រទី ១

ក្បាលទី 19 · ទំព័រ 338

គប្បីជ្រាបវិនិច្ឆ័យក្នុងនាមសូត្រទី ១ នៃអន្ធវគ្គ ដូចតទៅ បទថា នាមំ សព្វំ អន្ធភវិ ប្រែថា នាមរមែងគ្របសង្កត់វត្ថុទាំងពួង គឺ រមែងកើតឡើង អធិប្បាយថា សត្វ ឬសង្ខារដែលផុតអំពីនាមដែលជាកិត្តិសព្ទ ខាងក្រៅកើតឡើងរមែងមិនមាន ។ ពិតហើយ ជនទាំងឡាយ រមែង មិនដឹងនាម គឺឈ្មោះនេះនៃដើមឈើណា ឬផែនដីណា ពាក្យមិនមានឈ្មោះ ( ដើមឥតឈ្មោះ ) នោះឯង ក៏ជានាម ( ឈ្មោះ ) របស់វត្ថុនោះបាន ។