អដ្ឋកថា សញ្ញោជនសូត្រទី ៤

ក្បាលទី 19 · ទំព័រ 341

[ ១៨៦-១៨៧ ] គប្បីជ្រាបវិនិច្ឆ័យក្នុងសញ្ញោជនសូត្រទី ៤ តទៅ បទថា កឹសុ សំយោជនោ សេចក្តីថា អ្វីជាសំយោជនៈ អ្វីជាគ្រឿងចង ។ បទថា វិចរណំ បានដល់ ជើងទាំងឡាយ ជាគ្រឿងត្រាច់ទៅ ។ បទថា វិចរណំ នេះ ជាពាក្យឯកវចនៈ មានក្នុងអត្ថនៃពហុវចនៈ ។ បទថា វិតក្កស្ស វិចារណា បានដល់ វិតក្ក ជាជើងរបស់លោក ។ សូម្បីក្នុងសូត្រទី ៥ ក៏មានន័យនេះដូចគ្នា ។