ពន្ធនសូត្រទី ៥
ក្បាលទី 19 · ទំព័រ 341
ទ… អ្វី ជាគ្រឿងចងសត្វលោកទុកនៅ អ្វី ជាគ្រឿងត្រាច់ទៅ របស់សត្វលោកនោះ ព្រោះលះបង់ អ្វី ទើបកាត់ចំណងទាំងពួងបាន ។ ព… សត្វលោក មានសេចក្តីរីករាយ ជា គ្រឿងចង វិតក្កៈ ជាគ្រឿងត្រាច់ទៅ ( របស់សត្វលោក ) ព្រោះលះបង់តណ្ហា ទើបកាត់ចំណងទាំងពួង បាន ។ ( ពន្ធនសូត្រមិនមានអដ្ឋកថា ព្រោះមានអត្ថងាយយល់ហើយ )