អដ្ឋកថា អព្ភាហតសូត្រទី ៦
ក្បាលទី 19 · ទំព័រ 342
[ ១៩០-១៩១ ] គប្បីជ្រាបវិនិច្ឆ័យក្នុងអព្ភាហតសូត្រទី ៦ ដូច្នេះតទៅ បទថា កេនស្សុ អព្ភាហតោ កែជា កេន អព្ភាហតោ ប្រែថា អ្វីគ្រប សង្កត់ ។ សុ អក្ខរៈ ត្រឹមតែជានិបាត ។ បទថា ឥច្ឆាធូមាយិតោ កែជា ឥច្ឆាយ អាទិត្តោ ប្រែថា ដែល សេចក្តីចង់បានដុតកម្តៅហើយ ។