អដ្ឋកថា ឧឌ្ឌិតសូត្រទី ៧
ក្បាលទី 19 · ទំព័រ 344
គប្បីជ្រាបវិនិច្ឆ័យក្នុងឧឌ្ឌិតសូត្រទី ៧ ដូចតទៅ បទថា តណ្ញាយ ឧឌ្ឌិតោ កែជា តណ្ញាយ ឧល្លង្ឃិតោ ប្រែថា ដែលតណ្ហាទាញ ទុក អធិប្បាយថា ខ្សែ គឺ តណ្ហាចងរួបរឹតចក្ខុឲ្យជាប់នឹងបង្គោល គឺរូប ចង សោតៈជាដើមជាមួយនឹងសំឡេងជាដើម ព្រោះហេតុនោះ ទើបព្រះមានព្រះភាគ ត្រាស់ថា សត្វលោកដែលតណ្ហាទាញទុកហើយ ដូច្នេះ ។ បទថា មច្ចុនា បិហិតោ ប្រែថា មច្ចុបិទសត្វលោក អធិប្បាយថា កម្មធ្វើអត្តភាពឲ្យជាប់ តគ្នាទៅជាជួរ សត្វទាំងឡាយរមែងមិនដឹងការកើតជាប់តគ្នាទៅ នៃចិត្តមួយ ដួង ដែលមិនឆ្ងាយគ្នា ព្រោះត្រូវវេទនាក្នុងវេលាជិតចំពោះសេចក្តីស្លាប់ដ៏មាន កម្លាំងបិទបាំង ដូចត្រូវភ្នំបិទបាំង រមែងមិនដឹងសេចក្តីស្លាប់នោះ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា សត្វលោកដែលមច្ចុបិទបាំង ដូច្នេះ ។