ឥច្ឆាសូត្រទី ៩
ក្បាលទី 19 · ទំព័រ 346
ទ… អ្វី ចងឆ្វាក់សត្វលោកទុក សត្វលោក របូតរួចទៅ ព្រោះកម្ចាត់បង់នូវធម៌អ្វី សត្វលោក កាត់ផ្តាច់ នូវចំណងទាំងពួងបាន ព្រោះលះបង់នូវអ្វី ។ ព… សេចក្តីប្រាថ្នា ចងឆ្វាក់សត្វលោកទុក សត្វលោក របូតរួចទៅបាន ព្រោះកម្ចាត់បង់សេចក្តី ប្រាថ្នា សត្វលោក កាត់ផ្តាច់នូវចំណងទាំងពួងបាន ព្រោះលះបង់សេចក្តីប្រាថ្នា ។ បទទាំងពួងក្នុងឥច្ឆាសូត្រទី ៩ មានអត្ថងាយយល់ទាំងអស់នោះឯង ។