លោកសូត្រទី ១០
ក្បាលទី 19 · ទំព័រ 347
ទ… លុះតែអ្វីកើតឡើង ទើបសត្វលោកកើតឡើង បាន សត្វលោក រមែងធ្វើនូវសេចក្តីស្និទ្ធស្នាលក្នុងអ្វី សត្វលោក ប្រកាន់មាំនូវអ្វី សត្វលោកលំបាកព្រោះអ្វី ។ ព… លុះតែអាយតនៈខាងក្នុងទាំង ៦ កើតឡើង ទើបសត្វលោកកើតឡើងបាន សត្វលោក រមែងធ្វើនូវ សេចក្តីស្និទ្ធស្នាលក្នុងអាយតនៈខាងក្រៅទាំង ៦ សត្វលោក ប្រកាន់មាំ នូវអាយតនៈខាងក្នុងទាំង ៦ សត្វលោក លំបាក ព្រោះអាយតនៈខាងក្រៅទាំង ៦ ។ អន្ធវគ្គទី ៧ ចប់ ៥ បញ្ជីរឿងនៃអន្ធវគ្គនោះ គឺ ចិត្តសូត្រ ១ តណ្ហាសូត្រ ១ សញ្ញោជនសូត្រ ១ ពន្ធនសូត្រ ១ អព្ភាហតសូត្រ ១ ឧឌ្ឌិត- លោកសូត្រ ១ ។