ឃត្វាសូត្រទី ១ / ឆេត្វាសូត្រទី ១

ក្បាលទី 19 · ទំព័រ 349

ទេវតានោះ ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលគាថា ចំពោះព្រះមានព្រះភាគថា បុគ្គលសម្លាប់អ្វីបាន ទើបដេកនៅជាសុខ សម្លាប់អ្វី បាន ទើបមិនសោក បពិត្រព្រះគោតម ព្រះអង្គគាប់ ព្រះហបឫទ័យ ចំពោះការសម្លាប់ធម៌ឯក តើធម៌អ្វី ។ ព… បុគ្គលសម្លាប់សេចក្តីក្រោធបាន ទើប ដេកនៅជាសុខ សម្លាប់សេចក្តីក្រោធបាន ទើបមិន សោក ម្នាលទេវតា ព្រះអរិយៈទាំងឡាយ តែង សរសើរការសម្លាប់សេចក្តីក្រោធ ដែលមានគល់ជាពិស មានចុងដ៏ផ្អែម លុះតែសម្លាប់សេចក្តីក្រោធនោះ បាន ទើបមិនសោក ។