រថសូត្រទី ២

ក្បាលទី 19 · ទំព័រ 351

ទ… អ្វី ជាគ្រឿងប្រាកដរបស់រថ អ្វី ជា គ្រឿងប្រាកដរបស់ភ្លើង អ្វី ជាគ្រឿងប្រាកដរបស់ដែន អ្វី ជាគ្រឿងប្រាកដរបស់ស្រី ។ ព… ទង់ ជាគ្រឿងប្រាកដរបស់រថ ផ្សែង ជាគ្រឿងប្រាកដរបស់ភ្លើង ព្រះរាជា ជាគ្រឿងប្រាកដ របស់ដែន ភស្តាជាគ្រឿងប្រាកដរបស់ស្រី ។