អដ្ឋកថា រថសូត្រទី ២
ក្បាលទី 19 · ទំព័រ 352
[ ២០២-២០៣ ] គប្បីជ្រាបវិនិច្ឆ័យក្នុងរថសូត្រទី ២ ដូចតទៅ ទង់ ឈ្មោះថា បញ្ញាណ ព្រោះអត្ថថា ជាគ្រឿងប្រាកដ ( នៃរថនោះ ) ។ បទថា ធជោ រថស្ស សេចក្តីថា អ្នកចម្បាំងនោះឃើញទង់អំពីចម្ងាយ គឺលើកំពូល នៃសង្រ្គាមធំ រមែងដឹងថា រថនេះ ជារបស់ព្រះរាជាព្រះនាមឯណោះ ព្រោះ ហេតុនោះ ទើបរថនោះប្រាកដបាន ( ដោយទង់នោះ ) ដោយពាក្យនុ៎ះឯង ទើបព្រះមានព្រះភាគត្រាស់ថា ធជោ រថស្ស បញ្ញាណំ ប្រែថា ទង់ ជា គ្រឿងប្រាកដរបស់រថ ដូច្នេះ ។ សូម្បីភ្លើង ក៏រមែងប្រាកដដោយផ្សែងអំពី ចម្ងាយដូចគ្នា ។ សូម្បីដែន គឺដែនចោឡៈ ដែនបណ្ឌុ ក៏រមែងប្រាកដដោយ ព្រះរាជា ។ ចំណែកស្រី សូម្បីជាព្រះធីតារបស់ស្តេចចក្រពត្តិ ក៏រមែង ប្រាកដដោយភស្តាថា នាងនេះ ជាភរិយារបស់អ្នកនេះ នុ៎ះឯង ព្រោះហេតុ នោះ ទើបព្រះមានព្រះភាគត្រាស់ថា ធូមោ បញ្ញាណមគ្គិនោ ជាដើម ប្រែ ថា ផ្សែង ជាគ្រឿងប្រាកដរបស់ភ្លើងជាដើម ដូច្នេះ ។