វិត្តសូត្រទី ៣
ក្បាលទី 19 · ទំព័រ 353
ទ… ក្នុងលោកនេះ អ្វីជាទ្រព្យដ៏ប្រសើរ របស់បុរស អ្វី ដែលគេសន្សំល្អហើយ តែងនាំសេចក្តី សុខមកឲ្យ អ្វី មានរសឆ្ងាញ់ពីសាលើសលុបជាងរស ទាំងឡាយ បណ្ឌិតទាំងឡាយពោលថា អ្នករស់នៅ បែបណា ឈ្មោះថា ជាអ្នករស់នៅប្រសើរបំផុត ។ ព… ក្នុងលោកនេះ សទ្ធា ជាទ្រព្យដ៏ប្រសើរ របស់បុរស ធម៌ ដែលគេសន្សំល្អហើយ តែងនាំ សេចក្តីសុខមកឲ្យ ពាក្យសត្យ មានរសឆ្ងាញ់ពីសា លើសរសទាំងឡាយ បណ្ឌិតទាំងឡាយ ពោលថា អ្នករស់នៅដោយបញ្ញា ឈ្មោះថា ជាអ្នករស់នៅ ប្រសើរបំផុត ។