អដ្ឋកថា វិត្តសូត្រទី ៣

ក្បាលទី 19 · ទំព័រ 354

គប្បីជ្រាបវិនិច្ឆ័យក្នុងវិត្តសូត្រទី ៣ តទៅ បទថា សទ្ធីធ វិត្តំ ប្រែថា ក្នុងលោកនេះ សទ្ធា ជាទ្រព្យដ៏ប្រសើរ អធិប្បាយថា ជនមាន សទ្ធា រមែងបានរបស់ជាទីគាប់ចិត្តទាំងឡាយ សូម្បីមានកែវមុក្តាជាដើម បុគ្គលដល់នូវកុលសម្បទា ( គឺការដល់ព្រមដោយត្រកូល ) ៣ កាមសួគ៌ ៦ ព្រហ្មលោក ៩ ហើយ ក្នុងទីបំផុតរមែងបានឃើញអមតមហានិព្វាន ព្រោះហេតុនោះ សទ្ធាជាទ្រព្យជាទីគាប់ចិត្ត ដ៏ប្រសើរក្រៃលែងជាងទ្រព្យគាប់ ចិត្ត មានកែវមណី និងកែវមុក្តាជាដើម ។ បទថា ធម្មោ បានដល់ កុសលកម្មបថ ១០ ។ បទថា សុខមាវហាតិ ប្រែថា តែងនាំសេចក្តីសុខមកឲ្យ គឺរមែងនាំនូវអាសវៈចេញទៅចាកជនអ្នកមានសព្វាសវៈ ឲ្យមានសេចក្តីសុខ ប្រាសចាកគ្រឿងសៅហ្មង ។ បទថា សាធុតរំ ប្រែថា មានរសឆ្ងាញ់ពីសា លើស គឺសច្ចៈ ( សេចក្តីពិត ) បុណ្ណោះ មានរសឆ្ងាញ់ពីសាលើសរស ទាំងពួង មានរសប្រៃ និងជូរជាដើម អធិប្បាយថា បុគ្គលតាំងនៅក្នុងសច្ចៈ រមែងញ៉ាំងស្ទឹងដែលហូរទៅ ឲ្យហូរត្រឡប់វិញបាន រមែងនាំពិសដ៏ពន្លឹក ចេញបាន រមែងរារាំងភ្លើង រមែងញ៉ាំងភ្លៀងឲ្យបង្អុរបាន ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា សច្ចៈនោះ មានរសឆ្ងាញ់ពីសាលើសរស ទាំងឡាយ ដូច្នេះ ។ បទថា បញ្ញាជីវឹ ជីវិតមាហុ សេដ្ឋំ ប្រែថា បណ្ឌិតទាំងឡាយពោល ថា អ្នករស់នៅដោយបញ្ញា ឈ្មោះថា ជាអ្នករស់នៅប្រសើរបំផុត សេចក្តី ថា បុគ្គលរស់នៅដោយបញ្ញា ជាគ្រហស្ថរមែងតាំងនៅក្នុងសីល ៥ ធ្វើ សលាកភត្តជាដើម ទើបឈ្មោះថា រស់នៅដោយបញ្ញា ឬថា ជាបព្វជិត កាលបច្ច័យកើតឡើងហើយដោយធម៌ ក៏រមែងពិចារណាវត្ថុដែលមានហើយ ទើបបរិភោគ កាន់យកកម្មដ្ឋាន ចម្រើនវិបស្សនា ឈ្មោះថា ជាអ្នករស់នៅ ដោយបញ្ញា ព្រោះអាចសម្រេចអរិយផលបាន ដោយហេតុនោះ