វុដ្ឋិសូត្រទី ៤
ក្បាលទី 19 · ទំព័រ 356
ទ… បណ្តារបស់ដែលកើតមានឡើង អ្វី ជា របស់ប្រសើរ បណ្តារបស់ដែលធ្លាក់ចុះ អ្វី ជារបស់ ប្រសើរ បណ្តាសត្វដើរទៅដោយជើង សត្វពួកណាជា សត្វប្រសើរ បណ្តាអ្នកចេះនិយាយពីរោះ មនុស្សប ែបណាប្រសើរ ។ ទេវតាអង្គ ១ ពោលកាត់ថា បណ្តារបស់ ដែលកើតមានឡើង ពូជស្រូវ ជារបស់ប្រសើរ បណ្តា របស់ដែលធ្លាក់ចុះ ទឹកភ្លៀង ជារបស់ប្រសើរ បណ្តា សត្វ ដើរទៅដោយជើង គោ ជាសត្វប្រសើរ បណ្តា អ្នកចេះនិយាយពីរោះ កូន ជាមនុស្សប្រសើរ ។ ព… បណ្តារបស់ដែលកើតមានឡើង វិជ្ជា ជាធម្មជាតប្រសើរ បណ្តារបស់ដែលធ្លាក់ចុះ អវិជ្ជា ដែលធ្លាក់ចុះប្រសើរ បណ្តាសត្វដើរទៅដោយជើង ព្រះសង្ឃជាបុគ្គលប្រសើរ បណ្តាអ្នកចេះនិយាយពីរោះ ព្រះពុទ្ធ ជាបុគ្គលប្រសើរ ។