អដ្ឋកថា វុដ្ឋិសូត្រទី ៤
[ ២០៧-២០៨ ] គប្បីជ្រាបវិនិច្ឆ័យក្នុងវុដ្ឋិសូត្រទី ៤ តទៅ បទថា ពីជំ បានដល់ ធញ្ញពីជ ៧ ប្រការ ឈ្មោះថា ប្រសើរជាងពូជទាំងឡាយ ដែលកើតឡើង ព្រោះថា កាលធញ្ញពីជនោះដុះឡើងហើយ ជនបទរមែងជា ដែនក្សេម គឺមានភិក្ខារកបានដោយងាយ ។ បទថា និបតតំ សេចក្តីថា បណ្តាវត្ថុដែលធ្លាក់ទាំងឡាយ ភ្លៀងប្រសើរជាង ព្រោះកាលភ្លៀងមាន សម្ទូង ទាំងឡាយ មានប្រការផ្សេងៗ រមែងកើតដុះដាលឡើង ជនបទរមែងចម្រើន ជាដែនក្សេម មានភិក្ខារកបានដោយងាយ ។ បទថា បវជមានានំ សេចក្តី ថា បណ្តាសត្វដើរទៅដោយជើង គឺទៅដោយជើងទាំងឡាយ គោប្រសើរ ព្រោះសត្វទាំងឡាយ បានអាស្រ័យបរិភោគបញ្ចគោរសហើយ រមែងនៅ សប្បាយ ។ បទថា បវទតំ ប្រែថា បណ្តាអ្នកចេះនិយាយ អធិប្បាយថា បុគ្គលដែលនិយាយក្នុងទីទាំងឡាយ មានទីកណ្តាលនៃរាជត្រកូលជាដើម បុត្រប្រសើរជាង ព្រោះបុត្រនោះ រមែងមិនពោលអាក្រក់ឲ្យមាតាបិតា ។ បានឮថា ទេវតាមួយអង្គឈរនៅក្នុងទីជិត ស្តាប់បញ្ញានោះមុនព្រះមាន ព្រះភាគ នឹងត្រាស់តបថា បណ្តារបស់ដែលកើតមានឡើង វិជ្ជា ជាធម្មជាត ប្រសើរ ដូច្នេះ បានដោះស្រាយបញ្ញាតាមលទ្ធិរបស់ខ្លួនថា ម្នាលទេវតា ព្រោះ ហេតុអ្វី ទើបលោកសួរបញ្ញានេះ នឹងព្រះទសពល ខ្ញុំនឹងប្រាប់ដល់អ្នកដោយ ខ្លួនឯង ដូច្នេះ ។ លំដាប់នោះ ទើបទេវតានេះ ពោលនឹងទេវតានោះថា នែទេវតា អ្នក កម្ចាត់គ្រប់យ៉ាង អ្នកឆ្គងមាត់ រឿងដែលខ្ញុំនឹងសួរបញ្ញានឹងព្រះមានព្រះភាគ ដែលត្រាស់ដឹងហើយ ព្រោះហេតុអ្វី ទើបលោកពោលដល់យើង ដូច្នេះ ហើយត្រឡប់ទៅទូលសួរបញ្ញានោះ នឹងព្រះទសពល ។ លំដាប់នោះ ព្រះសាស្តា កាលទ្រង់វិសជ្ជនាបញ្ញានោះ ទើបត្រាស់ បទថា វិជ្ជា ឧប្បតតំ ជាដើម ប្រែថា បណ្តារបស់ដែលកើតមានឡើង វិជ្ជា ជាធម្មជាតប្រសើរ