ភីតសូត្រទី ៥
ក្បាលទី 19 · ទំព័រ 359
ទ… ក្នុងលោកនេះ អ្វី ដែលប្រជុំជនច្រើន គ្នាតែងខ្លាច ហើយព្រះអង្គសម្តែងថា ជាផ្លូវមានមែក បែកច្រើនណាស់ បពិត្រព្រះគោតមជាម្ចាស់ ព្រះអង្គ មានបញ្ញាក្រាស់ ខ្ញុំព្រះអង្គសូមសួរថា នរជនតាំងនៅក្នុង ធម៌ដូចម្តេច រមែងមិនភ័យទៅក្នុងបរលោក ។ ព… សាធុជនតម្កល់វាចា និងចិត្ត ដោយប្រពៃ មិនធ្វើបាបដោយកាយ គ្រប់គ្រងនូវផ្ទះដែលមានបាយ និងទឹកច្រើន ជាអ្នកមានសទ្ធា មានចិត្តទន់ ជាអ្នកចែក រលែក ជាអ្នកដឹងនូវពាក្យពោល ជនដែលតាំងនៅក្នុង ធម៌ទាំង ៤ ប្រការនេះ ឈ្មោះថា ជាអ្នកឋិតនៅក្នុង ធម៌ រមែងមិនភ័យទៅក្នុងបរលោកទេ ។