នជិរតិ សូត្រ ទី ៦

ក្បាលទី 19 · ទំព័រ 362

ទ… អ្វី រមែងចាស់ជរា អ្វី រមែងមិនចាស់ ជរា អ្វី ហៅថាផ្លូវខុស អ្វី ជាសេចក្តីអន្តរាយនៃធម៌ ទាំងឡាយ អ្វី អស់ទៅតាមយប់និងថ្ងៃ អ្វី ជាមន្ទិល នៃព្រហ្មចរិយៈ អ្វី ជាធម្មជាតសម្រាប់លាងជម្រះ មិន ចាំបាច់មានទឹក ចិត្តរមែងមិនឋិតនៅក្នុងច្រកទាំងឡាយ ណា ច្រកទាំងនោះ តើមានបុន្មានក្នុងលោក យើងខ្ញុំ ព្រះអង្គនាំគ្នាមកគាល់ព្រះមានព្រះភាគ ធ្វើម្តេចហ្ន៎ នឹង ដឹងនូវសេចក្តីនោះបាន ។ ព… រូបរបស់សត្វទាំងឡាយ រមែងចាស់ជរា នាម និងគោត្រមិនចាស់ជរាឡើយ រាគៈហៅថាផ្លូវខុស លោភៈជាសេចក្តីអន្តរាយនៃធម៌ទាំងឡាយ វ័យអស់ ទៅតាមយប់ និងថ្ងៃ ស្ត្រី ជាមន្ទិលរបស់ព្រហ្មចរិយៈ ប្រជាជនទាំងនេះ រមែងជាប់ចំពាក់នៅនឹងស្ត្រីទាំងនោះ តបធម៌ ឬព្រហ្មចរិយធម៌ ជាធម្មជាតសម្រាប់លាង ជម្រះនូវមន្ទិលនោះ មិនចាំបាច់មានទឹកឡើយ ចិត្តរមែង មិនឋិតនៅក្នុងច្រកទាំងឡាយណា ច្រកទាំងនោះមាន ៦ យ៉ាង ក្នុងលោក គឺសេចក្តីខ្ជិលច្រអូស ១ សេចក្តី ធ្វេសប្រហែស ១ សេចក្តីមិនព្យាយាម ១ ការមិន សង្រួម ១ ការលក់ ១ សេចក្តីខ្ជិល ១ ជនគប្បីវៀរ បង់នូវច្រកទាំងនោះ ដោយប្រការទាំងពួងចុះ ។ ៨