ឥស្សរសូត្រទី ៧
ក្បាលទី 19 · ទំព័រ 364
ទ… អ្វី ជាធំក្នុងលោក អ្វី ឧត្តមជាងទ្រព្យ ទាំងឡាយក្នុងលោក អ្វី ដូចជាច្រែះចាប់សស្រ្តាក្នុង លោក អ្វី ជាសេចក្តីអន្តរាយក្នុងលោក អ្នកផងតែង ឃាត់ខាំងទុកនូវជនដូចម្តេច កាលដែលនាំយកទ្រព្យ ទៅ មួយទៀត អ្នកផងតែងពេញចិត្ត ចំពោះជនដូចម្តេច កាលនាំយកទ្រព្យទៅ ពួកជនជាបណ្ឌិត តែង ត្រេកអរ ចំពោះជនដូចម្តេច ដែលមករឿយៗ ។ ព… អំណាច ជាធំក្នុងលោក ស្ត្រី ឧត្តម ជាងទ្រព្យទាំងឡាយក្នុងលោក សេចក្តីក្រោធ ដូចជា ច្រែះចាប់សស្រ្តាក្នុងលោក ពួកចោរ ជាសេចក្តីអន្តរាយ ក្នុងលោក អ្នកផងតែងឃាត់ខាំងទុក នូវចោរ កាល ដែលនាំយកទ្រព្យទៅ អ្នកផងតែងពេញចិត្ត ចំពោះ សមណៈកាលនាំយកទ្រព្យទៅ ពួកជនជាបណ្ឌិតតែង ត្រេកអរចំពោះសមណៈ ដែលមករឿយៗ ។ ៨