អដ្ឋកថា ឥស្សរសូត្រទី ៧
[ ២១៣-១១៤ ] គប្បីជ្រាបវិនិច្ឆ័យក្នុងឥស្សរសូត្រទី ៧ ដូចតទៅ បទថា សត្ថមលំ បានដល់ សស្រ្តា ដែលមានច្រែះចាប់ហើយ ។ បទថា កឹសុ ហរន្តំ វារេន្តិ គឺរមែងឃាត់ខាំងមិនឲ្យនាំទៅ ។ បទថា វសោ បាន ដល់ ការប្រព្រឹត្តទៅនៃអំណាច ។ បទថា ឥត្ថី សេចក្តីថា ព្រះមានព្រះភាគ ត្រាស់ថា ស្ត្រី ឧត្តមជាងភណ្ឌៈទាំងឡាយ គឺជាភណ្ឌៈដ៏ប្រសើរ ព្រោះជា ភណ្ឌៈ ដែលមិនគប្បីបោះបង់ចោល ។ ម្យ៉ាងទៀត ព្រះពោធិសត្វទាំងឡាយ និងស្តេចចក្រពត្តិទាំងអស់ រមែងកើតក្នុងផ្ទៃនៃមាតាបុណ្ណោះ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ស្ត្រី ឧត្តមជាងទ្រព្យទាំងឡាយ ដូច្នេះ ។ បទថា កោធោ សត្ថមលំ អធិប្បាយថា សេចក្តីក្រោធ ដូចជា សស្រ្តាដែលច្រែះចាប់ហើយ ម្យ៉ាងទៀត ជាច្រែះនៃសស្រ្តា គឺបញ្ញា ព្រោះ ហេតុនោះ ទើបត្រាស់ថា ច្រែះរបស់សស្រ្តា ដូច្នេះ ។ បទថា អព្វុទំ បាន ដល់ ជាហេតុនៃសេចក្តីវិនាស អធិប្បាយថា ពួកចោរជាអ្នកធ្វើសេចក្តីវិនាស ក្នុងលោក ។ បទថា ហរន្តោ សេចក្តីថា កាន់យកវត្ថុទាំងឡាយ មាន សលាកភត្តជាដើមទៅ ។ ពិតហើយ គ្រាសមណៈនាំយកវត្ថុទាំងឡាយ មាន សលាកភត្តជាដើមនោះ ដែលមនុស្សទាំងឡាយប្រគេនហើយ ក្នុងវេលាដែល តម្កល់នោះឯងទៅ ឈ្មោះថា រមែងជាទីស្រឡាញ់របស់មនុស្សទាំងឡាយ ។ កាលសមណៈមិននាំវត្ថុទៅ ពួកមនុស្ស រមែងជាអ្នកក្តៅក្រហាយ ស្តាយ ក្រោយ ព្រោះអាស្រ័យសេចក្តីវិនាសចាកបុណ្យ ( ដែលគួរបាន ) ។