កាមសូត្រទី ៨
ក្បាលទី 19 · ទំព័រ 366
ទ… របស់អ្វី ដែលអ្នកប្រាថ្នានូវប្រយោជន៍ មិនគប្បីប្រគល់ឲ្យគេ របស់អ្វី ដែលសត្វមិនគប្បីលះបង់ ចោល វត្ថុអ្វី ជារបស់ល្អ ដែលបុគ្គលគួរបញ្ចេញ តែបើអាក្រក់វិញ បុគ្គលមិនគួរបញ្ចេញ ។ ព… បុរសមិនគប្បីប្រគល់ខ្លួនឲ្យគេទេ មិន គប្បីលះបង់ខ្លួនចោលទេ គួរបញ្ចេញវាចាពីរោះ មិន គួរបញ្ចេញវាចាអាក្រក់សោះឡើយ ។ ៨