អដ្ឋកថា កាមសូត្រទី ៨
ក្បាលទី 19 · ទំព័រ 367
គប្បីជ្រាបវិនិច្ឆ័យក្នុងកាមសូត្រទី ៨ តទៅ បទថា អត្តានំ ន ទទេ នេះ លោកអធិប្បាយថា លើកលែងព្រះពោធិសត្វទាំងឡាយហើយ បុគ្គលមិនគប្បីប្រគល់នូវខ្លួន ដោយការធ្វើខ្លួនឲ្យជាទាសៈរបស់អ្នកដទៃ ។ បទថា ន បរិច្ចជេ អធិប្បាយថា លើកលែងតែព្រះពោធិសត្វទាំងឡាយនុ៎ះឯង បុគ្គលមិនគប្បីលះបង់នូវខ្លួនឲ្យដល់សត្វទាំងឡាយ មានសីហៈ និងខ្លាធំ ជាដើម ។ បទថា កល្យាណំ បានដល់ វាចាទន់ភ្លន់ ។ បទថា បបិកំ គឺ វាចាគ្រោតគ្រាត ។