បាថេយ្យសូត្រទី ៩
ក្បាលទី 19 · ទំព័រ 368
ទ… អ្វី រមែងចងទុកនូវស្បៀង គឺកុសល អ្វី ជាទីនៅអាស្រ័យនៃភោគៈទាំងឡាយ អ្វី រមែងភើចក្រ ន្តាក់នរជនយកទៅ អ្វី ដែលបុគ្គលលះបង់បាន ដោយកម្រក្នុងលោក សត្វមានកិលេសក្រាស់ ជាប់ ចំពាក់នៅក្នុងរបស់អ្វី ដែលដូចជាបក្សីជាប់អន្ទាក់ ។ ព… សទ្ធា រមែងចងទុកនូវស្បៀង គឺកុសល សិរីជាទីនៅអាស្រ័យនៃភោគៈទាំងឡាយ សេចក្តីប្រាថ្នា រមែងភើចក្រន្តាក់នរជនទៅ សេចក្តីប្រាថ្នាកម្របុគ្គល លះបង់បានក្នុងលោក សត្វមានកិលេសក្រាស់ រមែង ជាប់នៅក្នុងសេចក្តីប្រាថ្នា ដូចជាបក្សីជាប់អន្ទាក់ ។ ៨