អដ្ឋកថា បាថេយ្យសូត្រទី ៩

ក្បាលទី 19 · ទំព័រ 368

គប្បីជ្រាបវិនិច្ឆ័យក្នុងបាថេយ្យសូត្រទី ៩ ជាបន្ត បទថា សទ្ធា ពន្ធតិ បឋេយ្យំ អធិប្បាយថា បុគ្គលញ៉ាំងសទ្ធាឲ្យកើតឡើងហើយ រមែងឲ្យទាន រមែងរក្សាសីល រមែងធ្វើឧបោសថកម្ម ដោយហេតុនេះឯង ទើប ព្រះមានព្រះភាគត្រាស់ថា សទ្ធា រមែងចងទុកនូវស្បៀង ដូច្នេះ ។ បទថា សិរិ បានដល់ ភាពជាធំ ។ បទថា អាសយោ បានដល់ ទីជាទីអាស្រ័យ ។ ពិតហើយ ភោគៈទាំងឡាយ រមែងមកតាមផ្លូវគោកខ្លះ តាមផ្លូវទឹកខ្លះ មាន មុខឆ្ពោះមករកអ្នកធំបុណ្ណោះ ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ ថា សិរី ជាទីនៅអាស្រ័យនៃគោភៈទាំងឡាយ ដូច្នេះ ។ បទថា បរិកស្សតិ បានដល់ រមែងភើចក្រន្តាក់ ។