បជ្ជោតសូត្រទី ១០
ក្បាលទី 19 · ទំព័រ 369
ទ… អ្វី ជាគ្រឿងបំភ្លឺក្នុងលោក អ្វី ជាគ្រឿង ភ្ញាក់រពឫកក្នុងលោក អ្វី ជាសម្លាញ់ក្នុងការងារ របស់ ពួកជនអ្នកចិញ្ចឹមជីវិត អ្វី ជាគ្រឿងចិញ្ចឹមជីវិតរបស់ ពួកសត្វនោះ អ្វី តែងចិញ្ចឹមនូវបុគ្គលខ្ជិល និងមិនខ្ជិល ដូចជាមាតាចិញ្ចឹមបុត្ត ពួកសត្វណា ដែលអាស្រ័យ ផែនដី សត្វទាំងនោះ តែងរស់នៅនឹងអ្វី ។ ព… បញ្ញា ជាគ្រឿងបំភ្លឺក្នុងលោក សតិ ជា គ្រឿងភាក់រពឫកក្នុងលោក គោ ជាសម្លាញ់ក្នុងការងារ របស់ពួកជន អ្នកចិញ្ចឹមជីវិត នង្គ័ល ជាគ្រឿង ចិញ្ចឹមជីវិតរបស់ពួកសត្វនោះ ទឹកភ្លៀង តែងចិញ្ចឹម នូវបុគ្គលខ្ជិល និងមិនខ្ជិល ដូចជាមាតាចិញ្ចឹមបុត្ត ពួកស ត្វដែលអាស្រ័យផែនដី តែងរស់នៅនឹងទឹកភ្លៀង ។ ៨