អរណសូត្រទី ១១
ទ… ក្នុងលោកនេះ មនុស្សពួកណា ជា បុគ្គលមិនមានកិលេស ព្រហ្មចរិយៈ គឺមនុស្សពួកណា រក្សាហើយ រមែងមិនខូចខាតទៅវិញ ក្នុងលោកនេះ មនុស្សពួកណា រមែងស្គាល់ច្បាស់ នូវសេចក្តីប្រាថ្នា មនុស្សពួកណា រួចខ្លួនជាអ្នកជា ក្នុងកាលទាំងពួង មាតាបិតាបងប្អូន រមែងក្រាបសំពះ នូវបុគ្គលណា បុគ្គលនោះតាំងនៅក្នុងគុណធម៌ដូចម្តេច ក្នុងលោកនេះ ក្សត្រិយ៍ទាំងឡាយ រមែងទ្រង់សំពះដោយគោរពនូវជន មានជាតិថោកទាប តើមនុស្សពួកណា ។ ព… ក្នុងលោកនេះ ពួកខីណាសវសមណៈ ជាបុគ្គលមិនមានកិលេស ព្រហ្មចរិយៈ ដែលពួកព្រះខីណា ស្រពរក្សាហើយ រមែងមិនខូចខាតទៅវិញ ពួក ខីណាសវសមណៈ រមែងស្គាល់ច្បាស់ នូវសេចក្តី ប្រាថ្នា ពួកខីណាសវសមណៈ រួចខ្លួនជាអ្នកជា ក្នុង កាលទាំងពួង មាតាបិតាបងប្អូន រមែងក្រាបសំពះនូវ ខីណាសវសមណៈនោះ ដែលជាអ្នកមានសីលដ៏ខ្ជាប់ខ្ជួន ក្នុងលោកនេះ ក្សត្រិយ៍ទាំងឡាយ រមែងទ្រង់ សំពះដោយគោរព នូវជនមានជាតិថោកទាប ដែល ជាសមណៈ ។ ឃត្វាវគ្គទី ៨ ចប់ ៥ បញ្ជីរឿងនៃឃត្វាវគ្គនោះ គឺ ឃត្វាសូត្រ ១ រថសូត្រ ១ វិត្តសូត្រ ១ វុដ្ឋិសូត្រ ១ ភីតសូត្រ ១ នជីរតិសូត្រ ១ ឥស្សរ- បជ្ជោតសូត្រ ១ អរណសូត្រ ១ ។ ទេវតាសំយុត្ត ចប់ [ ២២១-២២២ ] គប្បីជ្រាបវិនិច្ឆ័យក្នុងអរណសូត្រទី ១១ ជាបន្ត បទថា អរណា គឺបានដល់ មិនមានកិលេស ។ បទថា វុសិតំ ប្រែថា នៅចប់ហើយ ។ បទថា ភោជិសិយំ បានដល់ មិនមែនជាទាសៈ ។ បទថា សមណា បានដល់ សមណៈទាំងឡាយ អ្នកអស់អាសវៈហើយ ។ ព្រោះថា សមណៈជាព្រះខីណាស្រពទាំងនោះ ឈ្មោះថា មិនមានកិលេសដោយពិតប្រាកដ ។