បឋមកស្សបសូត្រទី ១

ក្បាលទី 19 · ទំព័រ 374

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ លំដាប់ នោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ទេវបុត្ត ឈ្មោះកស្សប មានរស្មីដ៏ល្អ ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំដោយគោរព ចំពោះព្រះមានព្រះភាគហើយ ឋិតនៅ ក្នុងទីសមគួរ ។ លុះកស្សបទេវបុត្តឋិតនៅក្នុងទីសមគួរហើយ បានក្រាបបង្គំ ទូលព្រះមានព្រះភាគដូច្នេះថា ព្រះមានព្រះភាគទ្រង់ទូន្មានភិក្ខុ ឯខ្ញុំព្រះអង្គ មិនបានប្រៀនប្រដៅភិក្ខុទេ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលកស្សប បើដូច្នោះ ពាក្យប្រៀនប្រដៅ និងដំបូន្មាន ( ន៎ុះ ) ចូរតាំងឡើងប្រាកដក្នុងទីនេះចុះ ។ កស្សបទេវបុត្ត ក្រាបបង្គំទូលថា បុគ្គលគួរសិក្សានូវពាក្យសុភាសិត នូវការចូលទៅភប់ ប្រសព្វនឹងសមណៈ នូវអាសនៈតែមួយក្នុងទីស្ងាត់ នូវ ធម៌ជាគ្រឿងញ៉ាំងចិត្តឲ្យស្ងប់រម្ងាប់ ។ ព្រះសាស្តាក៏ទ្រង់មានព្រះហបឫទ័យរីករាយ ។ លុះកស្សបទេវបុត្ត ដឹងថា ព្រះសាស្តា ទ្រង់មានព្រះហបឫទ័យរីករាយនឹងពាក្យអាត្មាហើយ ក៏ថ្វាយបង្គំ ដោយគោរព ចំពោះព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ក៏បាត់ក្នុងទីនោះឯង ៨