អដ្ឋកថា បឋមកស្សបសូត្រទី ១

ក្បាលទី 19 · ទំព័រ 375

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមកស្សបសូត្រទី ១ កស្សបវគ្គទី ១ ដូច្នេះតទៅ បទថា ទេវបុត្តោ សេចក្តីថា បុរសដែលកើតលើភ្លៅនៃ ទេវតា ឈ្មោះថា ទេវបុត្រ ស្ត្រីដែលកើតលើភ្លៅនៃទេវតា ឈ្មោះថា ទេវធីតា ។ ទេវតាដែលមិនប្រាកដនាម លោកហៅថា ទេវតាអង្គមួយ ទេវតា ដែលប្រាកដនាម លោកហៅថា ទេវបុត្រមានឈ្មោះយ៉ាងនេះ ព្រោះហេតុ នោះ ទេវតាអង្គណាមួយ លោកពោលខាងដើមហើយ ទើបក្នុងសូត្រនេះ ពោលថា ទេវបុត្រ ។ បទថា អនុសាសំ ប្រែថា ប្រៀនប្រដៅ ។ បានឮ ថា ទេវបុត្រអង្គនេះបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ធ្វើយមកប្បាដិហារ្យក្នុងវស្សាទី ៧ រាប់អំពីត្រាស់ដឹង ទ្រង់ចូលចាំវស្សាក្នុងទេវបុរី ( ឋាន តាវត្តិង្ស ) សម្តែងព្រះអភិធម្ម ត្រាស់ភិក្ខុនិទ្ទេសក្នុងឈានវិភង្គយ៉ាងនេះថា ត្រង់ពាក្យថា ភិក្ខុ គឺឈ្មោះថា ភិក្ខុ ព្រោះឈ្មោះ ឈ្មោះថា ភិក្ខុ ព្រោះការ ប្តេជ្ញា … បុន្តែទេវបុត្រនោះ មិនបានស្តាប់ឱវាទរបស់ភិក្ខុ ពាក្យប្រៀនប្រដៅ របស់ភិក្ខុយ៉ាងនេះថា អ្នកទាំងឡាយ ចូររិះគិតយ៉ាងនេះ កុំរិះគិតយ៉ាងនេះ ឡើយ ចូរយកចិត្តទុកដាក់យ៉ាងនេះ កុំយកចិត្តទុកដាក់យ៉ាងនេះឡើយ ចូរ លះបង់អំពើយ៉ាងនេះចេញ ហើយចូរផ្តេកផ្តួលចិត្ត ឲ្យប្រដិតប្រជីទៅរកអំពើ នេះវិញ ។ ទេវបុត្រនោះ សំដៅយកសេចក្តីនោះ ទើបពោលថា ព្រះមាន ព្រះភាគទ្រង់ប្រកាសភិក្ខុ ទ្រង់មិនប្រកាសពាក្យប្រៀនប្រដៅរបស់ភិក្ខុ ។ បទថា តេន ហិ សេចក្តីថា ព្រោះហេតុដែលព្រះមានព្រះភាគត្រាស់ថា តថាគតមិនប្រកាសពាក្យប្រៀនប្រដៅរបស់ភិក្ខុ ដូច្នោះ ។ បទថា តញ្ញេវេត្ថបដិភាតុ សេចក្តីថា ការប្រកាសពាក្យប្រៀនប្រដៅនេះ ចូរប្រាកដដល់ អ្នកនោះឯង ។ តាមពិត បុគ្គលណាប្រាថ្នានឹងពោលបញ្ញា ក៏មិនអាចនឹង ពោ