ទុតិយកស្សបសូត្រទី ២

ក្បាលទី 19 · ទំព័រ 378

ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអារាម ជិតក្រុងសាវត្ថី … កស្សបទេវបុត្ត ឋិតនៅក្នុងទីសមគួរ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមាន ព្រះភាគថា ភិក្ខុដែលជាអ្នកមានអានិសង្សក្នុងព្រះអរហត្តនោះ កាលបើ ចង់បានព្រះអរហត្ត គប្បីជាអ្នកមានឈាន ជាអ្នក មានចិត្តរួចស្រឡះ ដឹងនូវសេចក្តីអស់ទៅ និងសូន្យ ទៅនៃលោក ជាអ្នកមានចិត្តល្អ មិនគប្បីអាស្រ័យ ( ដោយតណ្ហា និងទិដ្ឋិ ) ឡើយ ។