អដ្ឋកថា ទុតិយកស្សបសូត្រទី ២

ក្បាលទី 19 · ទំព័រ 378

គប្បីជ្រាបវិនិច្ឆ័យក្នុងកស្សបសូត្រទី ២ ជាបន្តទៅ បទថា ឈាយី បានដល់ ជាអ្នកសម្លឹងពិនិត្យដោយឈានទាំង ២ ( គឺអារម្មណូបនិជ្ឈាន និងលក្ខណូបនិជ្ឈាន ) ។ បទថា វិមុត្តចិត្តោ បានដល់ មានចិត្ត រួចផុតហើយដោយកម្មដ្ឋាន ។ បទថា ហទយស្សានុប្បត្តឹ បានដល់ ព្រះអរហត្ត ។ បទថា លោកស្ស បានដល់ សង្ខារលោក ។ បទថា អនិស្សិតោ បានដល់ ជាអ្នកដែលតណ្ហា និងទិដ្ឋិមិនអាស្រ័យហើយ ម្យ៉ាងទៀត មិន អាស្រ័យតណ្ហា និងទិដ្ឋិ ។ បទថា តទានិសំសោ បានដល់ អ្នកមានមុខ ឆ្ពោះព្រះអរហត្ត ។ លោកអធិប្បាយថា ភិក្ខុជាអ្នកមានមុខឆ្ពោះអរហត្តក ាលប្រាថ្នាអរហត្ត គប្បីសម្លឹងពិនិត្យ គប្បីមានចិត្តរួចស្រឡះ គប្បីជ្រាប ការកើត និងការរលត់ទៅនៃលោកហើយ មិនមានតណ្ហា និងទិដ្ឋិ អាស្រ័យ ហើយ ។ តន្តិធម៌ ធម៌ដែលជាបែបផែន ជាបុព្វភាគចំណែកខាងដើមនៃធម៌ ទាំងពួង ក្នុងព្រះសាសនា ។