មាឃសូត្រទី ៣

ក្បាលទី 19 · ទំព័រ 380

ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអារាម ជិតក្រុងសាវត្ថី … កាលវេលារាត្រីបឋមយាមកន្លងទៅហើយ មាឃទេវបុត្ត មានរស្មីដ៏ល្អ ក៏ ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំដោយគោរព ចំពោះព្រះមានព្រះភាគហើយ ឋិតនៅក្នុងទី សមគួរ ។ លុះមាឃទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលគាថា នឹងព្រះមានព្រះភាគថា បុគ្គលសម្លាប់អ្វី ទើបដេកជាសុខ សម្លាប់អ្វី ទើបមិន សោក បពិត្រព្រះគោតម ព្រះអង្គគាប់ព្រះហបឫទ័យនឹង ការសម្លាប់ធម៌មួយ តើគឺធម៌អ្វី ។ ព្រះមានព្រះភាគត្រាស់ថា បុគ្គលសម្លាប់ សេចក្តីក្រោធបាន ទើបដេកជាសុខ សម្លាប់សេចក្តី ក្រោធបាន ទើបមិនសោក ម្នាលវត្រភូ ព្រះអរិយៈ ទាំងឡាយ តែងសរសើរការសម្លាប់សេចក្តីក្រោធដែល មានឫសជាពិស មានចុងដ៏ផ្អែម ជនសម្លាប់សេចក្តី ក្រោធនោះឯង ទើបមិនសោក ។