អដ្ឋកថា មាឃសូត្រទី ៣

ក្បាលទី 19 · ទំព័រ 381

គប្បីជ្រាបវិនិច្ឆ័យក្នុងមាឃសូត្រទី ៣ តទៅ បទថា មាឃោ នេះ ជាព្រះនាមរបស់សក្កទេវរាជ ។ សក្កទេវរាជនោះ ឈ្មោះថា វត្រភូ ព្រោះអត្ថថា គ្របសង្កត់អ្នកដទៃដោយវត្តហើយដល់ភាពជាធំ ម្យ៉ាងទៀត ឈ្មោះថា វត្រភូ ព្រោះអត្ថថា ទ្រង់គ្របសង្កត់អសុរ ដែលឈ្មោះថា វត្រភូ ។