ទាមលិសូត្រទី ៥
ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអារាម ជិតក្រុងសាវត្ថី … គ្រានោះ កាលវេលារាត្រីបឋមយាមកន្លងហើយ ទាមលិទេវបុត្តមានរស្មីដ៏ល្អ ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ ។ លុះទាមលិទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោល គាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា សេចក្តីព្យាយាមនុ៎ះ ព្រាហ្មណ៍អ្នកមិនខ្ជិលច្រអូស គួរ ធ្វើដោយកិរិយាលះបង់នូវកាមទាំងឡាយ ព្រាហ្មណ៍ មិនប្រាថ្នានូវភព ដោយហេតុនោះទេ ។ ( ព្រះមានព្រះភាគត្រាស់ថា ម្នាលទាមលិ ) កិច្ចរបស់ព្រាហ្មណ៍មិនមានទេ ព្រោះថា ព្រាហ្មណ៍ មានកិច្ចធ្វើរួចហើយ សត្វមិនបាននូវទីពឹង ក្នុងស្ទឹង ទាំងឡាយ ដរាបណា រមែងឃ្វាងចាកដំណើរទាំងពួង ដរាបនោះ លុះតែសត្វនោះបាននូវទីពឹងផង ឋិតនៅលើ គោកផង ទើបមិនឃ្វាង ជាអ្នកដល់នូវត្រើយមែន ពិត ម្នាលទាមលិ នេះឧបមាដូចជាព្រាហ្មណ៍ ជា ខីណាស្រព មានប្រាជ្ញាចាស់ ជាអ្នកមានឈាន ដល់ ហើយនូវទីបំផុតនៃជាតិ និងមរណៈ ជាអ្នកដល់នូវ ត្រើយ មែនពិត ឥតឃ្វាងដូច្នោះឯង ។