កាមទសូត្រទី ៦
កាមទទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោលនឹង ព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះមានព្រះភាគ កាលធ្វើសមណធម៌ បុគ្គល ធ្វើបានដោយកម្រ បពិត្រព្រះមានព្រះភាគ ការធ្វើសមណធម៌ បុគ្គលធ្វើបាន ដោយកម្រក្រៃពេក ។ ( ព្រះមានព្រះភាគត្រាស់ថា ម្នាលកាមទៈ ) លុះតែ ជនទាំងឡាយប្រកបដោយសេក្ខសីល មានសភាពជា អ្នកខ្ជាប់ខ្ជួន ទើបធ្វើសមណធម៌ ដែលបុគ្គលធ្វើបាន ដោយកម្រ សេចក្តីសន្តោសរបស់បុគ្គល ចូលដល់នូវ ភាពជាបុគ្គលគ្មានផ្ទះជាគុណជាតិនាំមកនូវសេចក្តីសុខ ។ កាមទទេវបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ សេចក្តីសន្តោសនេះ បុគ្គលបានដោយកម្រ ។ ( ព្រះមានព្រះភាគត្រាស់ថា ម្នាលកាមទៈ ) លុះតែ ចិត្តរបស់ពួកជន ដែលត្រេកអរក្នុងភាវនាទាំងយប់ ទាំងថ្ងៃ ត្រេកអរក្នុងធម៌ជាគ្រឿងចូលទៅជិតញ៉ាំងចិត្ត ឲ្យស្ងប់ ទើបបាននូវសេចក្តីសន្តោស ដែលបុគ្គល បានដោយកម្រ ។ កាមទទេវបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ចិត្តនេះបុគ្គលតម្កល់បានដោយកម្រ ។ ( ព្រះមានព្រះភាគត្រាស់ថា ម្នាលកាមទៈ ) លុះតែ ពួកជនណាជាអរិយៈ ត្រេកអរក្នុងការរម្ងាប់នូវឥន្ទ្រិយ កាត់នូវបណ្តាញនៃមច្ចុបាន ម្នាលកាមទៈ ពួកជននោះ ទើបតម្កល់នូវចិត្តដែលបុគ្គលតម្កល់បានដោយកម្រ ។ កាមទទេវបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ផ្លូវ មិនរាបស្មើ បុគ្គលទៅបានដោយកម្រ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលកាមទៈ លុះតែពួក អរិយជន ទើបទៅក្នុងផ្លូវមិនរាបស្មើដែលបុគ្គលទៅបាន ដោយកម្រ ពួកជនមិនមែនជាអរិយៈ តែងមានក្បាល សំយុងចុះ ធ្លាក់ទៅក្នុងផ្លូវដ៏មិនរាបស្មើ ឯផ្លូវដ៏រាបស្មើ ជាផ្លូវសម្រាប់តែពួកអរិយជន ព្រោះថា ពួកអរិយជន តែងប្រព្រឹត្តស្មើក្នុងផ្លូវដ៏ម